ទំនាក់ទំនង & Support: 095 630 333 / 088 440 40 85
kim.soksamnang@gmail.com
LokDach.shop Logo
LokDach.shop ឡាយកាន់តែដាច់ បិទអ័រឌ័រស្វ័យប្រវត្តិ
ប្រព័ន្ធឆ្លាតវៃជំនាន់ថ្មី 2026 សម្រាប់អ្នកលក់ Live Stream & Chat

ឡាយកាន់តែដាច់
បិទអ័រឌ័រស្វ័យប្រវត្តិ 100%

លែងហត់កត់ដៃពេលឡាយ! LokDach ចាប់កូដភ្លាមៗ (A1-A100, ប1-ប100 ឬលេខខ្មែរ ២=2) បូកថ្លៃដឹក និងផ្ញើវិក្កយបត្រចូល Messenger អតិថិជនត្រឹមតែ ២ វិនាទី។

ឆ្លើយតប < 2 វិនាទី
គាំទ្រទាំងខ្មែរ & អង់គ្លេស
សុវត្ថិភាព 100% Meta API
ចេញវិក្កយបត្រស្វ័យប្រវត្តិ
LIVE Boutique Live Stream
1,420 viewers
SK
Sokha Dara
យក ប២ 2ឈុត បង ដឹកភ្នំពេញ
✓ ស្កេនកូដបាន
CH
Chanty Love
កូដ A15
✓ ស្កេនកូដបាន
VR
Vireak Roth
យក C3=5
✓ ចំនួន 5
⚡ LokDach Bot កំពុងចាប់អ័រឌ័រក្នុង Live ដោយស្វ័យប្រវត្តិ...
Messenger Receipt
ផ្ញើទៅកាន់អតិថិជនភ្លាមៗ (Instant)
Sent ✓
❤️ អរគុណសំរាប់ការកម៉្មង់របស់បង ❤️
ខាងប្អូនបានកត់អីវ៉ាន់ជូនបងហើយ:
- 2X ប2 = $4.00
- 1X A15 = $2.00
💲 តំលៃទំនិញ: $6.00
🚚 ថ្លៃដឹក (ភ្នំពេញ): $1.50
សរុបទាំងអស់: $7.50
⚡ រៀបចំដោយ LokDach.shop
អតិថិជនឆ្លើយតបទីតាំង និងលេខទូរស័ព្ទ ស្វ័យប្រវត្តិកត់ចូលប្រព័ន្ធ ✓
លក្ខណៈពិសេសពិសេស

ហេតុអ្វីបានជាអ្នកលក់ Live ជាង ១,០០០+ នាក់ទុកចិត្ត LokDach?

ឧបករណ៍ពេញលេញដែលត្រូវបានរចនាឡើងពិសេសសម្រាប់របៀបលក់ Live របស់ខ្មែរ។

គាំទ្រកូដអក្សរខ្មែរ & លេខខ្មែរ

កំណត់កូដ A1-A100 និង ប1-ប100 ស្របគ្នាដោយមិនច្រឡំ! អតិថិជនខមិនលេខខ្មែរ (២ = 2) ឬ C3=5 ប្រព័ន្ធបំប្លែង និងកត់ត្រាយ៉ាងសុក្រឹត្យ។

ផ្ញើវិក្កយបត្រក្នុង Messenger ភ្លាមៗ

នៅពេលអតិថិជនខមិន យកកូដ ក្នុង Live ភ្លាមៗ ប្រព័ន្ធនឹងផ្ញើវិក្កយបត្របូកសរុបលុយ និងសួរទីតាំងចូល Messenger ភ្លាម មិនបាច់ឲ្យបុគ្គលិកឆាតទៅម្តងមួយៗឡើយ។

បូកថ្លៃដឹក និងចាប់ទីតាំងឆ្លាតវៃ

កំណត់ថ្លៃដឹកតាមភ្នំពេញ ($1.5) ឬតាមខេត្ត ($2.5)។ ប្រព័ន្ធស្គាល់លេខទូរស័ព្ទខ្មែរ (012, 095, 088...) និងទីតាំងស្វ័យប្រវត្តិកត់ចូលអ័រឌ័រ។

24/7 AI Sales Closer Bot

AI ឆ្លាតវៃជួយឆ្លើយតបសំណួរអតិថិជនពេលយប់ជ្រៅ ណែនាំទំនិញ និងជួយបិទការលក់ក្នុងប្រអប់សារបានយ៉ាងរលូន ទោះបីជាអ្នកលក់កំពុងគេងលក់ក៏ដោយ។

របាយការណ៍លក់ក្នុង Live ផ្ទាល់

ដឹងពីចំនួនលុយសរុបដែលរកបានក្នុង Live, ចំនួនអីវ៉ាន់ដែលបានលក់ចេញ និងបញ្ជីអតិថិជនដែលបានបញ្ជាទិញច្រើនជាងគេតាម Real-time។

ការពារការស្ទួន និងបាត់បង់ទិន្នន័យ

ប្រព័ន្ធការពារមិនឲ្យអតិថិជនម្នាក់កត់កូដស្ទួន ឬច្រឡំលេខកូដទំនិញជាអាសយដ្ឋានដឹកជញ្ជូន ធានាការវេចខ្ចប់ និងដឹកជញ្ជូនគ្មានការខកខាន។

ដំឡើងងាយស្រួល ៤ ជំហាន (Easy Setup Wizard)

ងាយស្រួលបំផុតសម្រាប់អ្នកលក់ខ្មែរទូទៅ ត្រឹមតែ ២ នាទី!

មិនបាច់ចេះបច្ចេកវិទ្យាស្មុគស្មាញ គ្រាន់តែចុចពីរបីដង អាច Live ចាប់កូដបានភ្លាមៗ។

1

ភ្ជាប់ Facebook Page

ចុច Login with Facebook រួចជ្រើសរើស Page ដែលបងចង់ប្រើប្រាស់ដោយផ្ទាល់ (ត្រឹមតែ ១ ចុច)។

2

ជ្រើសរើសកូដគំរូ

ចុចយកគំរូស្រាប់ (ខោអាវ, គ្រឿងសម្អាង) ឬវាយកូដតាមចិត្ត ដូចជា A1-A100 = $2 និង ប1-ប100 = $3

3

កំណត់ថ្លៃដឹកជញ្ជូន

ដាក់ថ្លៃដឹកតាមភ្នំពេញ ($1.5) និងតាមខេត្ត ($2.5) ទុកជាការស្រេច ប្រព័ន្ធនឹងបូកបញ្ចូលក្នុងវិក្កយបត្រ។

4

តេស្តកូដ & ចាប់ផ្តើម Live!

ចុចប៊ូតុងតេស្តខមិនសាកល្បង រួចចាប់ផ្តើម Live លក់ដាច់! Bot ចាប់កូដ និងផ្ញើវិក្កយបត្រស្វ័យប្រវត្តិ។

តម្លៃសេវាកម្ម & កញ្ចប់តម្លៃ

តម្លៃសមរម្យ ចំណេញពេលវេលា និងបុគ្គលិក

គ្មានកិច្ចសន្យារយៈពេលវែង! អាចប្តូរកញ្ចប់ ឬបញ្ឈប់បានគ្រប់ពេល។

Standard

Facebook Page ចំនួន ១

ល្អបំផុតសម្រាប់អ្នកលក់ឡាយដែលចង់ស្វ័យប្រវត្តិកម្មការចាប់កូដ និងចេញវិក្កយបត្រ។

$29 / ក្នុងមួយខែ
  • Facebook Page សកម្ម ចំនួន ១
  • ចាប់កូដខមិនក្នុង Live ដោយគ្មានដែនកំណត់
  • កំណត់កូដ និងតម្លៃទំនិញក្នុង Live ដោយខ្លួនឯងតាមចិត្ត
  • ផ្ញើវិក្កយបត្រចូល Messenger អតិថិជនដោយស្វ័យប្រវត្តិ
  • គាំទ្រកូដអក្សរ និងលេខខ្មែរ (A1-A100, ប1-ប100)
  • កំណត់ថ្លៃដឹកជញ្ជូនភ្នំពេញ និងតាមបណ្តាខេត្ត
  • ផ្ទាំងគ្រប់គ្រងការលក់លើទូរស័ព្ទដៃ (Mobile Dashboard)
  • ផ្ញើដំណឹងអ័រឌ័រ Live ចូល Telegram ភ្លាមៗ
  • សេវាបម្រើ និងជំនួយបច្ចេកទេសតាមទូរស័ព្ទ និង Telegram
ជ្រើសរើសកញ្ចប់ Standard ($29)
ពេញនិយមបំផុត (Best Value)

Pro ដំណើរការដោយ AI

តម្លៃគិតក្នុង ១ Page

ដំណើរការដោយប្រព័ន្ធ AI — មុខងារឆ្លាតវៃពេញលេញ សម្រាប់ស្វ័យប្រវត្តិកម្មអាជីវកម្ម។

$59 / ក្នុងមួយ Page / ខែ
  • រួមបញ្ចូលរាល់មុខងារទាំងអស់របស់កញ្ចប់ Standard
  • Bot Flow Management: កំណត់លំហូរនៃការសន្ទនា (Visual Flow Builder), បង្កើត Button Menus និងបិទការលក់ ២៤/៧
  • Product Management: គ្រប់គ្រងកាតាឡុកទំនិញពេញលេញ, ប្រព័ន្ធស្វែងរក & ណែនាំទំនិញឆ្លាតវៃដោយ AI និង Import CSV
  • Order Management: គ្រប់គ្រងការបញ្ជាទិញទូទៅ, កន្រ្តកទិញទំនិញ (In-Chat Cart), តាមដានស្ថានភាព និង Export Excel/CSV
  • Bot ឆ្លើយតបខមិនលើការបង្ហោះ (Post Comments) ស្វ័យប្រវត្តិ ២៤/៧
  • Bot ឆ្លើយតបសារក្នុងប្រអប់សារ (Messenger Chat) ស្វ័យប្រវត្តិ ២៤/៧
  • កត់ត្រា និងបែងចែកទិន្នន័យដឹកជញ្ជូនរហ័ស
  • សេវាបម្រើ និងជំនួយបច្ចេកទេសតាមទូរស័ព្ទ និង Telegram
ចាប់ផ្តើមជាមួយកញ្ចប់ Pro ($59)
ធានាសុវត្ថិភាពទិន្នន័យ ១០០% | អាចប្តូរកញ្ចប់ ឬបញ្ឈប់ការជាវបានគ្រប់ពេលដោយគ្មានការផាកពិន័យ
ចម្ងល់ញឹកញាប់

សំណួរដែលគេសួរញឹកញាប់ (FAQ)

តើ LokDach គាំទ្រការចាប់កូដពេលកំពុង Live តាមទូរស័ព្ទដៃដែរឬទេ?

បាទ/ចាស! បងអាច Live តាមទូរស័ព្ទ ឬតាមកុំព្យូទ័របានទាំងអស់។ ប្រព័ន្ធ LokDach ដំណើរការតាម Cloud Server ដូច្នេះរាល់ Comment ទាំងអស់នឹងត្រូវចាប់យកស្វ័យប្រវត្តិតាម Facebook API ផ្លូវការ។

តើអាចកំណត់កូដជាអក្សរខ្មែរដូចជា ប1 - ប100 បានទេ?

បាន ១០០%! បងអាចកំណត់កូដ A1-A100 និង ប1-ប100 ស្របគ្នាដោយមិនច្រឡំគ្នាឡើយ។ បើភ្ញៀវខមិនជាលេខខ្មែរដូចជា ប២ ក៏ប្រព័ន្ធស្គាល់ថាជា ប2 ដែរ។

តើខ្ញុំត្រូវការបង់ប្រាក់មុនពេលសាកល្បងដែរឬទេ?

មិនបាច់ទេបង! បងអាចចុះឈ្មោះ និងសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃបានភ្លាមៗដោយមិនបាច់បញ្ចូលកាតធនាគារឡើយ។

តើទូទាត់ប្រាក់ប្រចាំខែតាមវិធីណា?

យើងខ្ញុំទទួលការទូទាត់យ៉ាងងាយស្រួលតាមរយៈ Bakong KHQR (ABA, ACLEDA, Canadia, Wing...) ឬកាត Visa/Mastercard។

ត្រៀមខ្លួនបង្កើនការលក់ក្នុង Live បន្ទាប់ហើយឬនៅ?

កុំទុកឲ្យអតិថិជនរង់ចាំ! ចូលរួមជាមួយអ្នកលក់អាជីពរាប់ពាន់នាក់នៅកម្ពុជាដែលកំពុងប្រើ LokDach.shop ឥឡូវនេះ។

ភ្ជាប់ Facebook Page សាកល្បងឥតគិតថ្លៃ ៣ ថ្ងៃ